អ្នក - ខ្ញុំ - យើងរួមគ្នាដើម្បីសង្គមកាន់តែប្រសើរឡើង

យើងជឿជាក់ថា KDSB តែមួយមិនអាចធ្វើការផ្លាស់ប្តូរដ៏ធំដល់សង្គមនេះបានទេ ប៉ុន្តែអ្នក (បុគ្គល) និងខ្ញុំ (KDSB) រួមគ្នា (យើង) នឹងដឹកនាំប្រទេសកម្ពុជាឱ្យក្លាយជាសង្គមមួយដែលកាន់តែល្អប្រសើរឡើង។

យើងកំពុងផ្តោតជាពិសេសទៅលើកុមារដែលជាអនាគតពិតប្រាកដរបស់សង្គមជាតិ។ យើងចង់ឱ្យកុមារមានការស្រមើស្រមៃខ្ពស់ និងការគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីពួកគេអាចបំពេញក្តីស្រមៃរបស់ពួកគេ និងកសាងសង្គមជាតិឱ្យកាន់តែប្រសើរឡើង។

អ្នកទទួលផល សាធារណៈជនខាងក្រៅ សង្គម សាធារណៈជនខាងក្នុង
វិស័យដែលត្រូវបានយកចិត្តទុកដាក់ កុមារ/យុវជន និងការអប់រំ ការកែលម្អជីវិត បរិស្ថាន វប្បធម៌ សហគមន៍/សង្គម សុខុមាលភាពបុគ្គលិក
កម្មវិធី
  • ធនាគារកុមារ(KiDSBANK)
  • ការបរិច្ចាគសៀវភៅ
  • កម្មវិធីលើកកម្ពស់ស្នាដៃ គំនូរខ្មែរ
  • ការបរិច្ចាគទៅឱ្យ Messiah Philharmonic
  • ការឧបត្ថម្ភដល់ការប្រកួតមិត្តភាពវិទ្យាល័យស្ទោង
  • ប្រអប់កាដូចែកជូនអ្នកធាក់ស៊ីក្លូ
  • កម្មវិធីគាំទ្រផលិតផលកែច្នៃឡើងវិញ
  • វិចិត្រសាលKDSB
  • គម្រោងតាមខេត្ត
  • កម្មវិធីគាំទ្រផលិតផលកែច្នៃឡើងវិញ
  • ថ្ងៃបៃតង KDSB
  • ការដាំដើមកោងកាង
  • យុទ្ធនាការកាត់បន្ថយថង់ផ្លាស្ទិក
  • កម្មវិធីលើកកម្ពស់ស្នាដៃ គំនូរខ្មែរ
  • ការបរិច្ចាគទៅឱ្យ Messiah Philharmonic
  • គម្រោងតាមខេត្ត
  • វិចិត្រសាលKDSB
  • ការដំឡើងកញ្ចក់សុវត្ថិភាពចរាចរណ៍
  • កម្មវិធីគាំទ្រផលិតផលកែច្នៃឡើងវិញ
  • យុទ្ធនាការកាត់បន្ថយថង់ផ្លាស្ទិក
  • អត្ថប្រយោជន៍ រង្វាន់ ការបណ្តុះបណ្តាល ដំណើរកម្សាន្ត បរិយាកាស ការងារ

ធនាគារកុមារ (KiDSBank)

K(I)DSBank គឺជាការរួមបញ្ចូលគ្នានៃ “KIDS” និង “Bank” ពីធនាគារ KDSB (ធនាគារឯកទេស ខេប៊ី ដេហាន ម.ក)។ K(I)DSBank គឺជាបណ្ណាល័យតូចមួយដែលមានកន្លែងសម្រាប់ក្មេងលេងដែលស្ថិតនៅជាន់ទី២២ នៃការិយាល័យកណ្តាលរបស់ធនាគារ KDSB ជាកន្លែងដែលអាចមើលឃើញទេសភាពធំទូលាយនៃទីក្រុងភ្នំពេញ។ ក្មេងៗដែលមកកាន់ធនាគារ KDSB អាចលេងហ្គេមក៏បាន អានសៀវភៅក៏បាន ខណៈពេលដែលពួកគេរង់ចាំឪពុកម្ដាយរបស់គេពិភាក្សាជាមួយបុគ្គលិករបស់យើង។ ធនាគារ KDSB ជឿជាក់ថាសម្ភារៈសម្រាប់ការអាន ការគូរ ការផាត់ពណ៌ និងសម្រាប់លេងនៅ K(I)DSBank គឺជាកាតាលីករសម្រាប់ឱ្យកុមារទទួលបានចំណេះដឹង និងសមត្ថភាពក្នុងការស្រមើស្រមៃ ការគិតបែបច្នៃប្រឌិត និងបង្កើតថ្មី។ អតិថិជនមិនសូវបារម្ភថាកូនៗរបស់ពួកគេនឹងឆាប់ទារទៅផ្ទះនោះទេ ព្រោះនៅ K(I)DSBank កូនៗរបស់ពួកគេលេង អាន និងទទួលទានទឹកដោះគោស្រស់យ៉ាងសប្បាយរីករាយដោយឥតគិតថ្លៃ។ លើសពីនោះទៅទៀត មិនត្រឹមតែកូនៗរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែរាល់អ្នកដែលអញ្ជើញមកកាន់ធនាគារ KDSB ទាំងអស់ក៏អាចចូលទៅកាន់បណ្ណាល័យតូចនេះ ហើយខ្ចីសម្ភារៈសម្រាប់អាន ដើម្បីយកទៅអាននៅផ្ទះដោយឥតគិតថ្លៃបានផងដែរ។

វិចិត្រសាល KDSB

វិចិត្រសាល KDSB គឺជាផ្នែកនៃវប្បធម៌របស់ធនាគារ KDSB។ វិចិត្រសាលនេះត្រូវបានបង្កើតឡើងដើម្បីតាំងបង្ហាញសម្ភារៈទាំងអស់ដែលត្រូវបានផលិតឡើងដើម្បីផ្ដល់ជូនជាកាដូដល់ភាគីពាក់ព័ន្ធនៅក្នុងឱកាសផ្សេងៗ។ វិចិត្រសាលនេះគឺស្ថិតនៅការិយាល័យកណ្តាល និងគ្រប់សាខាទាំងអស់របស់ធនាគារ KDSB។

ស្របពេលជាមួយគ្នានេះដែរ អតិថិជន ឬសាធារណជនដែលអញ្ជើញមកកាន់ធនាគារ KDSB អាចទិញសម្ភារៈទាំងនោះទុកជាវត្ថុអនុស្សាវរីយ៍ ឬគោលបំណងផ្សេងទៀត ក្នុងតម្លៃដើមពីអ្នកផ្គត់ផ្គង់។

ហើយការបង់ប្រាក់របស់ពួកគេនឹងត្រូវបានរក្សាទុកនៅក្នុងប្រអប់បរិច្ចាគរបស់ធនាគារ KDSB ដើម្បីបន្តសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ។ ដូច្នេះមិនមែនតែធនាគារប៉ុណ្ណោះទេ សូម្បីតែបុគ្គលគ្រប់រូបក៏អាចរួមចំណែកទៅកាន់សង្គមជាមួយគ្នាបានផងដែរ។

នៅពេលដែលភ្ញៀវទិញសម្ភារៈច្រើន នោះធនាគារ KDSB អាចបង្កើតផលិតផលបានកាន់តែច្រើនជាមួយនឹងដៃគូផលិតកម្មរបស់ខ្លួន ដែលមួយចំនួនគឺជាសហគ្រាសដែលផ្ដល់ឱកាសការងារដល់ជនពិការ។

ការបរិច្ចាគសៀវភៅ

សៀវភៅ គឺជាឃ្លាំងចំណេះ។ ធនាគារ KDSB ចង់ឱ្យអនាគតយុវជន (ក្មេងៗ) ដែលជាអនាគតឆ្អឹងខ្នងនៃប្រទេសជាតិ ទទួលបានចំណេះដឹងទូលំទូលាយតាមរយៈការអានសៀវភៅជាភាសាជាតិ និងអន្តរជាតិ។

ចាប់តាំងពី ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ធនាគារ KDSB បានបរិច្ចាគសៀវភៅ/សម្ភារៈអំណាន កៅអី និងតុ ទៅកាន់បណ្ណាល័យនៃសាលាបឋមសិក្សា ប៊ុន រ៉ានី~ហ៊ុន សែន ពោធិព្រឹក្ស សាលាបឋមសិក្សាកោះរះលើ និងអនុវិទ្យាល័យកោះរះ ស្ថិតនៅក្នុងខេត្តកណ្ដាល។

សៀវភៅជាច្រើនក្បាលត្រូវបានបរិច្ចាគដោយប្រើមូលនិធិរបស់អ្នកស្រឡាញ់មនុស្សជាតិ ដែលបានទិញសម្ភារៈ និងបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនតាមរយៈប្រអប់បរិច្ចាគ នៅវិចិត្រសាល KDSB (KDSB Gallery) ទាំងនៅការិយាល័យកណ្ដាល និងនៅតាមសាខា។ សៀវភៅរូបផុសផ្នែកហិរញ្ញវត្ថុជាច្រើនត្រូវបានឧបត្ថម្ភដោយ ក្រុមហ៊ុន KB Kookmin Card ដែលជាក្រុមហ៊ុនមេរបស់ធនាគារ KDSB។

លើសពីនេះទៅទៀត ដើម្បីធ្វើឱ្យបណ្ណាល័យកាន់តែមានភាពទាក់ទាញ និងផាសុកភាពសម្រាប់សិស្សានុសិស្សនៅពេលពួកគេមកអានសៀវភៅ កាលពីឆ្នាំ ២០២១ បុគ្គលិក KDSB ជាច្រើនបានស្ម័គ្រចិត្តគូរគំនូរដ៏ស្រស់ស្អាតនៅលើជញ្ជាំងក្នុងបណ្ណាល័យ និងរចនាបណ្ណាល័យជាមួយនឹងទស្សនៈថ្មីសម្រាប់សាលាបឋមសិក្សាកោះរះលើ។

ធនាគារ KDSB គ្រោងនឹងបរិច្ចាគសៀវភៅរៀងរាល់ត្រីមាស/ឆ្នាំ ដល់សាលាបឋមសិក្សា ដែលភាគច្រើននៅតាមខេត្ត ហើយពិនិត្យមើលជាមួយពួកគេជារៀងរាល់ឆ្នាំថាតើសៀវភៅទាំងនោះនៅតែអាចអានបានដែរឬទេ និងថាតើពួកគេត្រូវការសៀវភៅបន្ថែមដែរឬទេ។

ការដំឡើងកញ្ចក់សុវត្ថិភាពចរាចរណ៍

យោងតាមអង្គការ UNDP គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុឈានមុខគេមួយដែលបង្កការស្លាប់និងរបួសនៅក្នុងប្រទេសកម្ពុជា។ ជាមធ្យម មានមនុស្ស ៥.៤ នាក់ស្លាប់ជារៀងរាល់ថ្ងៃ ដែលបីភាគបួនគឺជាអ្នកបើកម៉ូតូ បន្ទាប់មកគឺអ្នកថ្មើរជើង អ្នកប្រើប្រាស់យានយន្តលក្ខណៈគ្រួសារ និងអ្នកប្រើយានយន្តធុនធ្ងន់។ ដើម្បីកាត់បន្ថយបញ្ហានេះ ធនាគារ KDSB បានបង្កើតគម្រោងមួយដើម្បីដំឡើងកញ្ចក់សុវត្តិភាពចរាចរណ៍នៅតាមផ្លូវតូចចង្អៀតនៅក្នុងរាជធានីភ្នំពេញ។

គម្រោងនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក។ ដោយមានការគាំទ្រ សំណើរបស់ KDSB កញ្ចក់សុវត្តិភាពចរាចរណ៍សរុបចំនួន៥៦កញ្ចក់សុវត្ថិភាពចរាចរណ៍ និងស្លាកសញ្ញាសិស្សសាលាឆ្លងកាត់ចំនួន០២ ត្រូវបានដំឡើងនៅតំបន់ផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

ដោយសារគម្រោងនេះបានចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ធនាគារ KDSB មានគម្រោងដំឡើងកញ្ចក់សុវត្ថិភាពចរាចរណ៍បន្ថែមទៀតលើផ្លូវគ្រោះថ្នាក់ ជាពិសេសផ្លូវតូចចង្អៀត និងផ្លូវកោង ដែលពិបាកមើលឃើញយានជំនិះដទៃ ឬអ្នកថ្មើរជើង នៅពេលកំពុងធ្វើដំណើរ។

កម្មវិធីគាំទ្រផលិតផលកែច្នៃឡើងវិញ

សិប្បកម្មឈ្លាសវៃ គឺជាសហគ្រាសសង្គមនិងបរិស្ថានមួយដែលផ្តល់ឱកាសការងារដល់អ្នកដែលមានពិការភាពនិងជួយឱ្យបរិស្ថានស្អាត។

ធនាគារ KDSB បានសហការជាមួយសិប្បកម្មឈ្លាសវៃតាំងពីឆ្នាំ២០១៩ និងបានយល់ព្រមបន្តគាំទ្រនិងទិញផលិតផលកែច្នៃឡើងវិញពីសិប្បកម្មឈ្លាសវៃទៅតាមគម្រោងដែលបានកំណត់។

ធនាគារ KDSB និង សិប្បកម្មឈ្លាសវៃ បានរួមគ្នាបង្កើតផលិតផលកែច្នៃបែបច្នៃប្រឌិតជាច្រើន ដែលផលិតពីពោះវៀនកង់ ហើយនឹងបន្តនាំមុខគេក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការកែច្នៃឡើងវិញនៅក្នុងប្រទេសកម្ពុជា។ ធនាគារ KDSB ជឿជាក់ថា កិច្ចសហការជាមួយសិប្បកម្មឈ្លាសវៃនឹងនាំសង្គមនេះឱ្យកាន់តែមានភាពស្អាតមានអនាម័យ និងជួយពង្រឹងជីវភាពជនពិការជាច្រើននាក់។

ការឧបត្ថម្ភនៅក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពវិទ្យាល័យស្រុកស្ទោង

ក្នុងខែមករា ឆ្នាំ២០២១ ធនាគារ KDSB បានគាំទ្រកម្មវិធីកីឡារបស់យុវជន ដោយឧបត្ថម្ភឯកសណ្ឋានបាល់ទាត់ កញ្ចប់អាហារ រង្វាន់ និងសម្ភារៈផ្សេងៗទៀតដល់ការប្រកួតកីឡាបាល់ទាត់មិត្តភាពវិទ្យាល័យស្រុកស្ទោង រដូវកាលទី២។

ថ្ងៃពណ៌បៃតង KDSB

ថ្ងៃពណ៌បៃតង KDSB គឺជាទិវាបរិស្ថានដែលធនាគារ KDSB បង្កើតឡើងក្នុងគោលបំណងថែរក្សាពិភពលោកឱ្យមានពណ៌បៃតង។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២0២0 ធនាគារ KDSB បានប្រារព្ធកម្មវិធីថ្ងៃពណ៌បៃតង រួមជាមួយនឹងការប្រគល់ពានរង្វាន់ដល់បុគ្គលិកឆ្នើមនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២0។

នៅក្នុងកម្មវិធីថ្ងៃពណ៌បៃតងនោះ មានសកម្មភាពសំខាន់ៗចំនួនបួនគឺការដាំដើមឈើ ការចែកថង់ក្រណាត់ដោយឥតគិតថ្លៃ ការប្រគល់ពានរង្វាន់ដល់បុគ្គលិក និងការផ្សាយផ្ទាល់ប្រគំតន្រ្តីអាកូស្ទីកបៃតង។ យើងក៏ឱ្យបុគ្គលិករបស់យើងចូលរួមនៅក្នុងកម្មវិធីបរិស្ថាន និងសង្គមនេះតាមរយៈការស្ម័គ្រចិត្តដាំដើមឈើរបស់ពួកគេ។ ធនាគារ KDSB ជឿជាក់ថាអំពើល្អចាប់ផ្ដើមចេញពីយើង គ្រួសារយើង បន្ទាប់មករីកសាយភាយទៅកាន់សង្គមជាតិយើង។

ដើម្បីធ្វើឱ្យពិភពលោកមានពណ៌បៃតង និងធ្វើឱ្យសិស្សមានម្លប់ជ្រក បុគ្គលិកធនាគារ KDSB បានស្ម័គ្រចិត្តដាំដើមឈើនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ នៅព្រឹកថ្ងៃកម្មវិធីនោះ។ ធនាគារ KDSB ក៏បានរៀបចំថង់ក្រណាត់ចំនួន ១,000 ថង់ សម្រាប់ចែកជូនដល់សាធារណជន ក្នុងគោលបំណងជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា។ នៅពេលល្ងាចបន្ទាប់ពីការប្រគល់ពានរង្វាន់ដល់បុគ្គលិករួច ការផ្សាយផ្ទាល់ការប្រគំតន្រ្តីអាកូស្ទីកបៃតងដែលចូលរួមដោយកញ្ញា Adda ដែលជាអ្នកចម្រៀងនិងអ្នកនិពន្ធបទចម្រៀងដ៏ល្បី ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងការការពារបរិស្ថាន និងលើកទឹកចិត្តពួកគេឱ្យជួយរក្សាពិភពលោកឱ្យមានពណ៌បៃតងទាំងអស់គ្នា។

កម្មវិធីលើកកម្ពស់សា្នដៃគំនូរខ្មែរ

យើងបានចាប់ផ្តើមកម្មវិធីលើកកម្ពស់ស្នាដៃគំនូរខ្មែរដំបូងរបស់យើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់គំនូរផាត់ពណ៌នៅក្នុងប្រទេសកម្ពុជា។ ដើម្បីសម្រេចបាននូវគោលបំណងរបស់យើង យើងបានទិញគំនូរពីគ្រូគំនូរអាជីពពីររូប និងបានបង្កើតការប្រកួតប្រជែងគំនូរ។ កុមារចំនួន ២៩ នាក់ (ជាអ្នកប្រកួត) ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតគំនូរនេះ ចំណែកឯសមាជិកគ្រួសារម្នាក់ ឬពីរនាក់របស់កុមារនីមួយៗ ត្រូវបានអនុញ្ញាតឱ្យចូលរួម។ យើងក៏បានអញ្ជើញគ្រូគូរគំនូរអាជីពទាំងពីររូប មកធ្វើការណែនាំខ្លីៗអំពីការប្រកួតគូរគំនូរនៅកម្ពុជាដល់អ្នកប្រកួតទាំងអស់ និងធ្វើជាគណៈកម្មការវិនិច្ឆ័យនៃការប្រកួតផងដែរ។ ផ្ទាំងគំនូរដែលបានទិញត្រូវបានដំឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់ធនាគារសម្រាប់ការដាក់តាំងពិព័រណ៍។

កម្មវិធីនេះមិនត្រឹមតែជួយលើកស្ទួយការគូរគំនូរខ្មែរប៉ុណ្ណោះទេ កុមារក៏នឹងពង្រឹងការស្រមើស្រមៃ គំនិតច្នៃប្រឌិត និងជំនាញច្នៃប្រឌិតរបស់ពួកគេផងដែរ តាមរយៈបទពិសោធន៍នៃការគូររូបដោយខ្លួនឯង។ ជាងនេះទៅទៀត យើងជឿជាក់ថា តាមរយៈការទស្សនានៅជាន់ទី២២ របស់ធនាគារយើងនៅក្នុងកម្មវិធីនេះ កុមារនឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ ដែលនេះនឹងផ្តល់ឱ្យពួកគេនូវការស្រមើស្រមៃ និងការគិតប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត។

យុទ្ធនាការកាត់បន្ថយថង់ផ្លាស្ទិក

ជាមួយនឹងស្មារតីគិតគូរថែរក្សាសោភណភាព និងបរិស្ថានសង្គម ធនាគារ KDSB បានបង្កើតនូវថង់បរិស្ថាន (eco-bags) រាប់ពាន់ថង់ ហើយចែកចាយថង់ទាំងនោះដោយឥតគិតថ្លៃដល់អ្នកទិញទំនិញ និងអ្នកលក់ទៅតាមផ្សារក្នុងមូលដ្ឋានជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ដូចជានៅផ្សារកណ្តាល ផ្សារធំថ្មី ផ្សារដេប៉ូ និងផ្សារអូរឡាំពិក។ ការចែកថង់បរិស្ថានដោយឥតគិតថ្លៃនេះ បានធ្វើឡើងរយៈពេលបីថ្ងៃជាប់ៗគ្នាដោយក្រុមបុគ្គលិកជាច្រើននាក់របស់ធនាគារ KDSB ដើម្បីចូលរួមចំណែកដល់ការការពារបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកនៅក្នុងប្រទេសកម្ពុជា។

ប្រអប់កាដូចែកជូនដល់អ្នកធាក់ស៊ីក្លូ

ស៊ីក្លូ ដែលជាត្រីចក្រយានមានកង់បី បន្តស្ថិតនៅជាផ្នែកមួយនៃមធ្យោបាយដឹកជញ្ជូនសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ប៉ុន្តែ អំឡុងរដូវប្រាំងដែលមានសីតុណ្ហភាពក្តៅខ្លាំង ជាពិសេសកម្តៅពេលថ្ងៃត្រង់ អ្នកធាក់ស៊ីក្លូជួបប្រទះការលំបាកខ្លះៗនៅក្នុងការដឹកជញ្ជូនអតិថិជនរបស់ពួកគេពីផ្ទះមួយទៅផ្ទះមួយ។ ដើម្បីកាត់បន្ថយភាពលំបាកប្រចាំថ្ងៃរបស់ពួកគេ ធនាគារ KDSB បានបរិច្ចាគកញ្ចប់អំណោយដែលរួមមានកេសភេសជ្ជៈជំនួយសុខភាពដែលមានតុល្យភាពសារធាតុដែក ទឹកបរិសុទ្ធ និងអាវយឺត។ សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយមានការអនុញ្ញតពីអាជ្ញាធរផ្សារអូរឫស្សី។

ការដាំដើមកោងកាង

ការដាំដើមកោងកាងជួយការពារសង្គមកម្ពុជា។ ដើមកោងកាងជំរុញឱ្យមានបង្កង បង្គារ និងសត្វសមុទ្រច្រើនទៀត។

បុគ្គលិក ធនាគារឯកទេសខេប៊ី ដេហាន ម.ក បានដាំដើមកោងកាងនៅខេត្តកំពត។

ការបរិច្ចាគទៅឱ្យ Messiah Philharmonic Ensemble

Messiah Philharmonic Ensemble ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដើម្បីជួយដល់សាលាអន្តរជាតិ Messiah និងសាលាតូរ្យតន្រ្តី Messiah និងដើម្បីជួយដល់វិទ្យាស្ថាននេះដើម្បីបន្តការអប់រំផ្នែកតូរ្យតន្រ្តី។ ធនាគារមានគោលបំណងក្នុងការផ្តល់នូវតន្រ្តីបែបក្លាស៊ិកដែលល្អបំផុតជូនដល់សង្គមកម្ពុជា និងដើម្បីបង្កើតវប្បធម៍តន្រ្តីក្លាស៊ិក និងការសម្តែងតន្ត្រីនេះ។ នៅក្នុងពិធីបើកសម្ពោធ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក បានបរិច្ចាគប្រាក់ដល់វិទ្យាស្ថាននេះ។

គម្រោងតាមខេត្ត

ដើម្បីជួយ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមភូមិជនបទ ចាប់តាំងពីឆ្នាំ ២០២០ ធនាគារ KDSB និងក្រុមហ៊ុនមេរបស់ខ្លួនគឺ KB Kookmin Card បានចូលរួមចំណែកចំនួន ២០០,០០០ ដុល្លារអាមេរិក តាមរយៈដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃខេត្តកំពង់ធំ ដោយផ្តោតលើស្រុកស្ទោង និងស្រុកសន្ទុក។ កម្មវិធី CSR សំខាន់ៗចំនួនប្រាំមួយគឺ ការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ភ្លើងបំភ្លឺផ្លូវពន្លឺព្រះអាទិត្យ ប្រព័ន្ធផ្គត់ផ្គង់ទឹក និងការសាងសង់អគារសិក្សា ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការរួចចំណែកនោះ។

សុខុមាលភាពបុគ្គលិក

ទោះបីជាយើងរវល់ជាមួយការរួមចំណែកដល់សាធារណៈជនខាងក្រៅ និងសង្គមក៏ដោយ យើងក៏មិនភ្លេចយកចិត្តទុកដាក់ដល់បុគ្គលិកដែលជាទ្រព្យដ៏សំខាន់បំផុតរបស់ធនាគារផងដែរ។

នៅ KDSB យើងអនុវត្តចំពោះនិយោជិតបានយ៉ាងល្អ និងយុត្តិធម៌។ និយោជិតទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗដូចជា ធានារ៉ាប់រងសុខភាពនិងអាយុជីវិត ប្រាក់អតីតភាព ប្រាក់លើកទឹកចិត្ត កាដូអរគុណ និងអត្ថប្រយោជន៍ជាច្រើនទៀត។ លើសពីនេះ យើងក៏លើកទឹកចិត្តបុគ្គលិកទាំងអស់ និងបុគ្គលិកឆ្នើមតាមរយៈកម្មវិធី/សកម្មភាពជាច្រើនដូចជា ពិធីប្រគល់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងដំណើរកម្សាន្តក្នុងស្រុក និងក្រៅប្រទេស ជាដើម។

មានទីតាំងនៅវិមានការិយាល័យអូវល់ ជាន់ទី៧ ទី២០ ទី២១ និងទី២២ យើងផ្តល់នូវបរិយាកាសការងារដ៏ស្រស់ស្រាយ និងប្រកបដោយភាពច្នៃប្រឌិតដល់បុគ្គលិករបស់យើង។ តាមរយៈជញ្ជាំងកញ្ចក់នៃអគារ បុគ្គលិកអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញគ្រប់ពេលដែលពួកគេចង់មើល។