ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (ធនាគារ) សូមជម្រាបថា ការសងប្រាក់កម្ចីអាចធ្វើឡើងតាមរយៈបណ្ដាញខាងក្រោម៖

ធនាគារ/ភ្នាក់ងារ មធ្យោបាយទូទាត់កម្ចី លេខគណនីធនាគារ/លេខកូដធនាគារ
ធនាគារ អេស៊ីលីដា
ឈ្មោះ
៖ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
លេខគណនី
៖ 0001-10-679918-1-8 (ដុល្លារ)
0001-00-679918-3-5 (រៀល)
កម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា យូនីធីទាន់ចិត្ត* ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
កម្មវិធី អេប៊ីអេ ក្នុងទូរស័ព្ទដៃ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
ភ្នាក់ងារទ្រូម៉ាន់នី 6699 (ដុល្លារ ឬ រៀល)
កម្មវិធីទូរសព្ទដៃទ្រូម៉ាន់នី ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
* ការទូទាត់សងតាមរយៈកម្មវិធីទូរស័ព្ទដៃត្រូវអនុវត្តតាមការណែនាំរបស់កម្មវិធីនីមួយៗ


  • ការទូទាត់ត្រូវធ្វើឡើងតាមតារាងកាលវិភាគសងប្រាក់កម្ចី។
  • ការទូទាត់ត្រូវធ្វើឡើងតាមរយៈបណ្ដាញដែលបានកំណត់ខាងលើ ឬតាមរយៈបញ្ជរនៃការិយាល័យកណ្ដាលរបស់ធនាគារ ឬ សាខាណាមួយ។
  • ការទូទាត់ប្រាក់វិញត្រូវធ្វើឡើងក្នុងអំឡុងពេលម៉ោងធ្វើការ(ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 4:00 ល្ងាច)។
  • ការទូទាត់សងដែលបានធ្វើឡើងនៅក្រៅម៉ោងធ្វើការខាងលើ ឬធ្វើឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ឬចុងសប្ដាហ៍ នឹងត្រូវចាត់ទុកជាការទូទាត់នៅថ្ងៃធ្វើការបន្ទាប់។
  • រាល់ការទូទាត់ត្រូវធ្វើឡើងជារូបិយបណ្ណទៅតាមប្រភេទនៃរូបិយបណ្ណនៃប្រាក់កម្ចី។
  • ក្នុងករណីការទូទាត់យឺតយាវ អតិថិជនត្រូវទាក់ទងទៅធនាគារសម្រាប់ព័ត៌មានបន្ថែមអំពីការសងយឺតយាវ។ ធនាគារនឹងគិតប្រាក់ពិន័យលើការសងយឺតយាវ ទៅតាមកិច្ចព្រមព្រៀងប្រាក់កម្ចី។
  • ក្នុងករណីការទូទាត់យឺតយាវ សម្រាប់កម្ចីរថយន្ត ធនាគារនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការរឹបអូស និង លក់រថយន្ត។ អតិថិជននៅតែទទួលខុសត្រូវចំពោះ ចំនួនទឹកប្រាក់ខ្វះខាត ដែលនឹងត្រូវសងធនាគាររហូតដល់ចំនួនទឹកប្រាក់សងពេញលេញត្រូវបានបំពេញគ្រប់ចំនួន។
  • ស្ថិតក្រោមលក្ខខណ្ឌរបាយការណ៍ ធនាគារអាចរាយការណ៍ព័ត៌មាននៃការសងយឺតយាវរបស់អតិថិជនដល់និយតករពាក់ព័ន្ធ។ របាយការណ៍នេះអាចជាផលប៉ះពាល់ស្ថានភាពកេរ្តិ៍ឈ្មោះរបស់អតិថិជន ក្នុងការស្នើរសុំហិរញ្ញប្បទាន នៅកម្ពុជា។

ជម្រើសនៃការទូទាត់វិក្កយបត្រប័ណ្ណឥណទានរបស់អ្នក៖

  • ដកប្រាក់ដោយស្វ័យប្រវត្តិពីគណនីទូទាត់
  • ផ្ទេរប្រាក់តាមធនាគារ
  • ផ្ទេរប្រាក់តាមរយៈភ្នាក់ងារទូទាត់
ភ្នាក់ងារទូទាត់ ការកាត់ស្វ័យប្រវត្តិ កម្រៃសេវាកម្ម លេខគណនី កំណត់សម្គាល់
ឥតគិតថ្លៃ ការកាត់ស្វ៍យប្រវត្តិ ទូទាត់ដោយស្វ័យប្រវត្តិពីគណនី (សន្សំ និង ចរន្ត) របស់អតិថិជន
× ឥតគិតថ្លៃ 0001-10-679918-1-8 ទូទាត់បាននៅបញ្ជរផ្ទាល់ និងក្នុងកម្មវិធី អេស៊ីលីដា ទាន់ចិត្ត
× ឥតគិតថ្លៃ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ទូទាត់បានតែក្នុងកម្មវិធីទូរស័ព្ទ អេប៊ីអេ
× ឥតគិតថ្លៃ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ទូទាត់បាននៅបញ្ជរទ្រូម៉ាន់នី និងកម្មវិធីទូរស័ព្ទទ្រូម៉ាន់នី
× ឥតគិតថ្លៃ - ទូទាត់ផ្ទាល់តាមបញ្ជរនៅគ្រប់សាខារបស់ KDSB