កម្ចីគ្រឿងយន្តកសិកម្ម

KDSB ផ្តល់កម្ចីគ្រឿងយន្តកសិកម្មដើម្បីជួយអតិថិជនក្នុងការទទួលបានហិរញ្ញប្បទានដើម្បីទិញផលិតផលគ្រឿងយន្តកសិកម្មសម្រាប់គោលបំណងធ្វើកសិកម្ម ឬជួល។ បច្ចុប្បន្ននេះ យើងបានសហការជាមួយត្រាក់ទ័រ John Deere ដើម្បីផ្តល់ជូនអតិថិជននូវលក្ខខណ្ឌកម្ចីពិសេសដូចខាងក្រោម៖

លក្ខណៈពិសេស និង អត្ថប្រយោជន៍

  • ទំហំទឹកប្រាក់កម្ចី៖ រហូតដល់ ៧០% នៃតម្លៃគ្រឿងយន្តកសិកម្ម
  • ទំហំប្រាក់ចូលរួមទាបបំផុត៖ ចាប់ពី ៣០% នៃតម្លៃគ្រឿងយន្តកសិកម្ម
  • អត្រាការប្រាក់ទាបបំផុត៖ ១០% ក្នុងមួយឆ្នាំ
  • រយៈពេលកម្ចី៖ រហូតដល់ ០៥ឆ្នាំ
  • រូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល
  • ធានារ៉ាប់រង៖ មាន
  • មានសេវាអនុម័តរហ័ស

លក្ខខណ្ឌអតិថិជន

  • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
  • ជាជនជាតិខ្មែរ ឬជនបរទេសដែលកំពុងរស់នៅឬមានអាស័យដ្ឋានច្បាស់លាស់ក្នុងប្រទេសកម្ពុជា
  • មានចំណូលទាបបំផុត ១០០ដុល្លារ ក្នុងមួយខែ

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនបរទេស) ដែលមានសុពលភាព
  • ឯកសារបញ្ជាក់ទីលំនៅ៖ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
  • ឯកសារបញ្ជាក់ប្រាក់ចំណូល៖ លិខិតបញ្ជាក់ប្រាក់បៀវត្ស របាយការណ៍ប្រាក់ចំណូល របាយការណ៍ធនាគារ លិខិតបញ្ជាក់ការបំរើការងារ វិក្កយបត្រលក់ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
  • ឯកសារការងារកសិកម្ម៖ រួមបញ្ចូលអ្នកជំនួញប្រកបរបរជួលគ្រឿងយន្ត
  • កិច្ចព្រមព្រៀងទិញលក់
  • ច្បាប់ចម្លងក្រដាសពន្ធ
  • កសិករ៖ ប័ណ្ណកម្មសិទ្ធិដីស្រែចំការ
  • ម្ចាស់អាជីវកម្មជួល៖ ការចុះឈ្មោះអាជីវកម្មជួលគ្រឿងយន្តកសិកម្ម
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀត