កម្ចីទូទៅ
ដើម្បីផ្ដល់ដំណោះស្រាយជួយសម្រេចសេចក្តីប្រាថ្នារបស់អតិថិជន ធនាគារ KDSB ផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុល្អបំផុត ជាមួយនឹងកម្ចីទូទៅ ដែលអតិថិជនអាចប្រើដើម្បីទិញផ្ទះ បើកអាជីវកម្ម/ពង្រឹងអាជីវកម្ម ឬជួយក្រុមគ្រួសាររបស់ពួកគេនៅពេលណាក៍បានដែលអតិថិជនចង់ដាក់ពាក្យស្នើសុំកម្ចីដោយប្រើប័ណ្ណកម្មសិទ្ធិដែលមានតម្លៃសមស្របធ្វើជាវត្ថុធានា។
លក្ខណៈពិសេស និង អត្ថប្រយោជន៍
-
- ទំហំទឹកប្រាក់កម្ចី៖ រហូតដល់ ៨0% នៃតម្លៃទ្រព្យធានា
-
- ទំហំប្រាក់ចូលរួមទាបបំផុត៖ ចាប់ពី ២០% នៃតម្លៃទ្រព្យធានា
-
- ទ្រព្យធានា៖ ដី ឬ ដីដែលមានសំណង់អគារ
-
- រយៈពេលកម្ចី៖ រហូតដល់ ២៥ឆ្នាំ
-
- រូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល
លក្ខខណ្ឌអតិថិជន
-
- មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
-
- ជាជនជាតិខ្មែរ
-
- មានចំណូលទាបបំផុត ១០០ដុល្លារ ក្នុងមួយខែ
ឯកសារតម្រូវ
-
- ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព
-
- ឯកសារបញ្ជាក់ទីលំនៅ៖ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
-
- ឯកសារបញ្ជាក់ប្រាក់ចំណូល៖ លិខិតបញ្ជាក់ប្រាក់បៀវត្ស របាយការណ៍ប្រាក់ចំណូល របាយការណ៍ធនាគារ លិខិតបញ្ជាក់ការបំរើការងារ វិក្កយបត្រលក់ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
-
- ប័ណ្ណកម្មសិទ្ធិ
-
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត