ការផ្តល់ឥណទានរថយន្ត

ក្នុងកិច្ចសហការជាមួយដៃគូក្រុមហ៊ុនចែកចាយរថយន្ត និងដៃគូឈ្មួញកណ្ដាលដែលមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសកម្ពុជា និងបទពិសោធន៍ពិសេសរបស់យើង ធនាគារ KDSB ផ្ដល់ដំណោះស្រាយការផ្តល់ឥណទានរថយន្តល្អផ្ដាច់គេជូនដល់អតិថិជន និងបានផ្ដល់ប្រាក់កម្ចីដល់អតិថិជនប្រកបដោយជោគជ័យដើម្បីអាចទិញរថយន្តក្នុងក្ដីស្រមៃរបស់ពួកគេ។ទាំងកម្ចីរថយន្តថ្មី និងរថយន្តប្រើប្រាស់រួច អាចរកបាននៅធនាគារ KDSB។

លក្ខណៈពិសេស និង អត្ថប្រយោជន៍

  • ទំហំទឹកប្រាក់កម្ចី៖ រហូតដល់ ៨0% នៃតម្លៃរថយន្ត
  • ទំហំប្រាក់ចូលរួមទាបបំផុត៖ ចាប់ពី ២០% នៃតម្លៃរថយន្ត
  • អត្រាការប្រាក់ប្រកួតប្រជែង
  • រយៈពេលកម្ចី៖ រហូតដល់ ០៨ឆ្នាំ
  • រូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល
  • ធានារ៉ាប់រងរថយន្ត៖ មាន
  • មិនតម្រូវឱ្យមានទ្រព្យធានា
  • ផ្ដល់ជូនឥណទានទិញរថយន្តដល់អតិថិជនទាំង២៥ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា
  • អតិថិជនអាចទទួលបានរថយន្តក្នុងរយៈពេលត្រឹមតែមួយថ្ងៃក្រោយពីបានបញ្ជូនឯកសារគ្រប់គ្រាន់មកធនាគារ ដោយប្រើប្រាស់សេវា អនុម័តរហ័ស

លក្ខខណ្ឌអតិថិជន

  • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
  • ជាជនជាតិខ្មែរ ឬជនបរទេសដែលកំពុងរស់នៅឬមានអាស័យដ្ឋានច្បាស់លាស់ក្នុងប្រទេសកម្ពុជា
  • មានចំណូលទាបបំផុត ១០០ដុល្លារ ក្នុងមួយខែ

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនបរទេស) ដែលមានសុពលភាព
  • ឯកសារបញ្ជាក់ទីលំនៅ៖ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
  • ឯកសារបញ្ជាក់ប្រាក់ចំណូល៖ លិខិតបញ្ជាក់ប្រាក់បៀវត្ស របាយការណ៍ប្រាក់ចំណូល របាយការណ៍ធនាគារ លិខិតបញ្ជាក់ការបំរើការងារ វិក្កយបត្រលក់ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
  • កិច្ចព្រមព្រៀងទិញលក់រថយន្ត៖ សម្រង់តម្លៃ ក្រដាសពន្ធ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗ
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀត

ដៃគូរសហការ